ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​ស្រុក​ស្នួល​ខេត្តក្រចេះ​ត្រៀមខ្លួន ទៅ​បំភ្លឺ​ករណី​ចោទប្រកាន់​រឿង​ព្រៃឈើ

​ឧកញ៉ា គង់ ក្រឹ​ង ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ចូលទៅ​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តករណី​ចោទប្រកាន់​រឿង​ព្រៃឈើ ។ នេះ​បើ​យោងតាម​ប្រភពពី​មនុស្ស​ស្និទ្ធ​ជាមួយ​លោក​ឧ​ញ៉ា រូបនេះ ហើយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្មីៗ​នេះ ។​

​ទន្ទឹម​នោះ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ស្រុក​ស្នួល​ខេត្តក្រចេះ​លោក ឧកញ៉ា គង់ ក្រឹ​ង​កាលពី​ចុង​សប្តាហ៍​មុន​ក៏បាន​ថ្លែង​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​បាន ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូលទៅ​បំភ្លឺ ករណី​ដែល​ចោទប្រកាន់ថា​ពាក់ព័ន្ធ​រឿង បទល្មើស​ព្រៃឈើ ហើយ​លោក​ក៏​មិនមាន​ការបារម្ភ​ឬ​ភ័យខ្លាច​នោះដែរ ។​

​ការអះអាង​បែប​នោះ​ធ្វើឡើង បន្ទាប់ពី​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា លោក​ឧកញ៉ា គង់ ក្រឹ​ង បាន​រត់គេចខ្លួន ក្រោយ​ពេលដែល​គណកម្មាធិកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កោះ ហៅ​ទៅ​សួរនាំ​រឿង​រកស៊ី​ឈើ ។​

​យោងតាម​សេចក្តីរាយការណ៍​ពីស​ហការី រួមទាំង​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្ត ក្រចេះ បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា គង់ ក្រឹ​ង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ ខេត្តក្រចេះ​រូបនេះ ជានិច្ច​ជា​កាល​តែងតែ​អាណិតអាសូរ ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន ដោយ​មិនមាន​ការរើសអើង ទោះបី​ការជួយ តិច​ឬ​ច្រី​ន ជួយ​ទៅតាម​លទ្ធភាព​តាមចិត្ត​សប្បុរស​របស់​លោក ។​

​សកម្មភាព​របស់លោក​ឧកញ៉ា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​កងកម្លាំង អាជ្ញាធរ រួមទាំង​ប្រជាពលរដ្ឋ​បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ឬ​ការរិះគន់​ខ្លះៗ​ក៏ដោយចុះ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា សកម្មភាព​របស់​ឧកញ៉ា គង់ ក្រឹ​ង បាន​ចូលរួមចំណែក​ក្នុង​គោ​លន​យោ បាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល ។

​ឧកញ៉ា គង់ ក្រឹ​ង កាលពី​ថ្មីៗ នេះ​ក៏បាន​សម្តែង​ការសោកស្ដាយ​ចំពោះ​បណ្ដាញ​ព័ត៌មាន និង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល បាន​ផ្សព្វផ្សាយ​ដោយ​មិនមាន​ការពិត ដែល​លោក​គិតថា​ជា​ព័ត៌មាន​ក្លែងក្លាយ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​បណ្ដាញ​ព័ត៌មាន​និង​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​ថា​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បើក​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​ទ្រុងទ្រាយ​ធំ ហើយក៏​ឈានដល់​ការចាប​ឃាត់ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ។

​ប៉ុន្តែ​លោក​ថា ការចុះផ្សាយ​ព័ត៌មាន​បែបនេះ​គឺ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​អស់​តម្លៃ​ខ្លួនឯង ហើយ​ប៉ះពាល់​វិស័យ​សារព័ត៌មាន​ថែមទៀត ព្រោះថា រឿង​ពិត​ជាក់ស្ដែង​នោះ គឺ​មិនមាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​ឃាត់ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច​ការផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​ទំនាក់​ទំ​ង​សង្គម​នោះឡើយ ។​

​សូមបញ្ជាក់ថា គណៈកម្មាការ​ថ្នាក់ជាតិ​មាន​កម្លាំងចម្រុះ​ទាំង​បួន​ប្រភេទ​រួមមាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់ ផ្នែក និង​នាយ​ខ័​ណ្ឌ សហ​ការណ៍​ដឹកនាំ​ដោយ​ឧត្ដម​សេនី​ឯក ហុង វិ​ណុល លោក ខាន់ ចំណាន អភិបាលរង ខេត្តក្រចេះ នឹង​លោក គង់ គឺ​មនី អ​ភី​បាល​នៃ​គណៈ​អភិបាល ស្រុក​ស្នួល បាន​ចុះ​ពិនិត្យ​ឆែកឆេរ​រោង​សិប្បកម្ម​ដែលមាន​ម្ចាស់​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ដែល​ស្ថិតនៅ​ដី​ឡូ​ត៏​របស់លោក​ឧកញ៉ា គង់ ក្រឹ​ង និង​មានច្បាប់​អនុ​ញា​ត្តិ​ពី​មន្ត្រី​ជំនាញ​ត្រឹម ត្រូវ​ដោយឡែក​ឈើ​ដែល​ដឹក​ចូល​សិប្បកម្ម​ទាំងនោះ​ក៏មាន PC ផងដែរ ។ បន្ទាប់មក​ក៏បាន​បើក​កិច្ចប្រជុំ​នៅ សាលាស្រុក​ស្នួល កាល​ពិ​ថ្ងៃទី​៣១ ខែកក្កដា​ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ តាម​ជាក់ស្ដែង​គេ​រក​មិនឃើញ​មាន​បទល្មើស​ណាមួយ​បញ្ជាក់​ទោសកំហុស​លើ​លោក​ឧកញ៉ា គង់ ក្រឹ​ង នោះទេ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130