ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេដឹកនាំ​ហុងកុង​ព្រមានថាអំពើហិង្សា​នឹង​រុញ​ទីក្រុង​នេះ​ធ្លាក់​ចូលក្នុង​ផ្លូវ​មួយ​គ្មាន​ថ្ងៃ​វិលត្រឡប់​

​ហុងកុង​៖ លោកស្រី Carrie Lam មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អំពើហិង្សា​អំឡុង​ការតវ៉ា​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង​ហុងកុង នឹង​រុញច្រាន​ទីក្រុង​នេះ​ឲ្យ​ធ្លាក់ចូល​ក្នុង​ផ្លូវ​មួយ គ្មាន​ថ្ងៃ​វិលត្រឡប់​ក្រោយ​ឡើយ​។​

​លោកស្រី Lam បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អំពើហិង្សា​មិន​ថា តើ​កំពុង​ឲ្យ​ប្រើ​អំពើហិង្សា ឬ​បណ្ដោយ​ឲ្យ​មាន​អំពើហិង្សា នឹង​រុញច្រាន​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់ចូល​ក្នុង​ផ្លូវ ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់ ដូចគ្នា​នឹង​ទាញ​សង្គម​ហុងកុង​ឲ្យ​ធ្លាក់ចូល ក្នុងស្ថានភាព​គួរ​ឲ្យ​បារម្ភ និង​គ្រោះថ្នាក់​បំផុត​។ លោកស្រី​បាន​បន្ថែមថា ស្ថានភាព​នៅ​ទីក្រុង​ហុងកុង ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ បានធ្វើ​ឲ្យ​លោកស្រី​ព្រួយចិត្ត​ខ្លាំងណាស់ ដែល​យើង​បាន​ឈានដល់​ស្ថានភាព​គ្រោះថ្នាក់​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130