ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែប្រយុទ្ធ Bilbao ម្នាក់​ត​កុងត្រា​រយៈពេល​៩​ឆ្នាំ​ជាមួយ​ក្លិប​

​កីឡា ៖ ខ្សែប្រយុទ្ធ Athletic Bilbao កីឡា​ក្រ Inaki Williams បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​រយៈពេល​៩​ឆ្នាំ​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ តែ​មិនមែនជា​កីឡាករ​ដែល​ទទួលបាន​កុងត្រា​យូរ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ឡើយ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​កីឡាករ​វ័យ ២៥​ឆ្នាំ​រូបនេះ នឹង​បន្ត​ស្នាក់នៅ Bilbao ដល់​ឆ្នាំ​២០២៨ បូករួម​ទាំង​តំលៃ​ផ្ដាច់​កុងត្រា ១២៥​លាន​ផោន​ផងដែរ​។​នេះ​ជា​កិច្ចសន្យា​យូរ​បំផុត​មួយ តែ​មិនមែន​យូរ​ជាងគេ​ឡើយ ពោលគឺ​មានតែ​កីឡាករ​ប្រេ​ស៊ី​ល Denilson ទេ ដែលមាន​កិច្ចសន្យា​យូរ​ជាងគេ​ដល់​ទៅ ១០​ឆ្នាំ​ជាមួយ Real Betis កាលពី​ឆ្នាំ​១៩៩៨​។

​គួររំលឹកថា កីឡាករ​អេ​ស្ប៉ា​ញ Inaki Williams ត្រូវបាន Bilbao នាំយក​ពី​ក្លិប Basconia នៅ​លី​គ​លំដាប់​ទី​៣ អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៤ ខណៈ​បង្ហាញខ្លួន​អោយ Bilbao បាន ១៥៧​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​បាន ៣៣​គ្រាប់​។ Inaki Williams ធ្លាប់ជា​គោលដៅ​របស់​បិសាច​ក្រហម Manchester United ផងដែរ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​កន្លងទៅ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130