ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៧​នាក់ និង​របួស​២២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជ​ធា​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក (​យប់​៦​លើក​) បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៧​នាក់ (​ប្រុស​), របួសស្រាល​៧​នាក់ (​ស្រី​ម្នាក់​) និង​របួសធ្ងន់​១៥​នាក់ (​ស្រី​២​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ដ​ធំ​៤​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​គោរព​សិទ្ធិ និង​បត់​គ្រោះថ្នាក់​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​១៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៣២​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៦៦​នាក់ របួសធ្ងន់​១០៥​នាក់ និង​របួសស្រាល​៨៨​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130