ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្មេងប្រុស ស្រី លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ម៉ៃ​ខូ​នៅ​ខាងក្រោយ​ផ្ទះ​

​ខេត្តបន្ទាយមានជ័យ ៖ ម្តាយ​ឪពុក សព​ក្មេងស្រី និង​ក្មេងប្រុស យំ​បោក​ខ្លួន​ដួច​អក​ស្ទើរ​គាំងបេះដូង​ស្លាប់​ទាំងអស់គ្នា​ដោយសារតែ​បានឃើញ​កូន​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ម៉ៃ​ខូ​ខាងក្រោយ​ផ្ទះ ខណ​:​ដែល​ក្រុមគ្រួសារ​របស់​សពជាប់​រវល់​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​។​ហេតុ​ការ​ណ័​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រោយ​ក្រុមហ៊ុន​ទឹកស្អាត​ប្រហែល​៥០០​ម៉ែត្រ ភូមិ​គោ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​ទូច​ដែល​ត្រូវជា​បង​ម្តាយ​សព​ទាំងពី​នាក់​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​៖​នា​រសៀល​ថ្ងៃទី​១៣​សីហា នេះ​ក្រុមគ្រួសារ​របស់​ប្អូន​គាត់​បានធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដោយ​អញ្ជើញ​ភ្ញៀវ​ញា​ត្តិ​មិត្ត​ជិតខាង​ពិសេស​ប្អូនបង្កើត​នៅ​បាត់ដំបង​ឲ្យ​ចូលរួម​កម្ម​ពិធី​ឡើងផ្ទះ​ថ្មី​នោះ​ផងដែរ​។​លោក​ទូច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​៖​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​បានបញ្ចប់​ទៅហើយ តែ​មិន​ចាប់អារម្មណ៍​ពី​កូន​បាត់​ពី​ថ្មើរ​ណា​នោះឡើយ​លុះ​ពេល​ភ្ញៀវ​ចេញទៅ​ផ្ទះ​វិញ​អស់​ម្ចាស់ផ្ទះ​បាន​យកលុយ​មករា​ប់​ស្រាប់តែ​ពេលនោះ​បាត់​កូន​ទាំង​២​នាក់​មិនដឹង​ទៅណា​ក៏​ឆោឡោឡើង​ហើយ​ដើររក​ពេល​ដើរទៅ​ដល់​ស្រះ​ម៉ៃ​ខូ​នៅក្រោយពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​ស្រាប់តែ​ឃើញ​ស្បែកជើង​ក្មេង​ទាំង​២​ហើយក៏​ចុះ​រាវរក​ឃើញ​សព​ក្មេង​ទាំង​២​បាន​បី​យកមក​ផ្ទះ​ដោយ​ក្មេង​ទាំង​២​នាក់​នៅ​សភាព​ទន់​នាំគ្នា​រលាក់​ឲ្យ​ចេញ​ទឹក​ទោះបី​ខិតខំ​រលាក់​យ៉ាងណា​នៅ​មិនដឹង​ខ្លួន​ព្រោះ​ក្មេង​ទាំង​២​នាក់​នេះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​ក្រោយពី​កើតហេតុ​រួច​មាន​នគរបាល និង​កំលាំង​អាវុធហត្ថ​ជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សព​។​

​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​សព​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​ជា ដាវ​រី អាយុ ៥​ឆ្នាំ ម្តាយ​ឈ្មោះ ង៉ាន់​សុជាតិ ប្តី​ឈ្មោះ ដុក ធីតា រស់នៅ​ភូមិ​គោ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែក​សព​ក្មេងប្រុស​មានឈ្មោះ​ត្រាំ​សាន់ ប្រុស​អាយុ ៦​ឆ្នាំ ឪពុក​ឈ្មោះ ហេង ត្រា ម្តាយ​ឈ្មោះ​ង៉ាន់ លី រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ លោក ស៊ី ឌី អ​ធិ​ក្រុង​សិរីសោភ័ណ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​មន្ត្រី​ជំនាញ​របស់លោក​ធ្វើការ​ត្រួតពិនិត្យ​រួចហើយ​បានធ្វើការ​សន្និដ្ឋានថា​ក្មេង​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​ដោយ​ឪពុក ម្តាយ​ជាប់រវល់​ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី​មិនបាន​ចាប់អារម្មណ៍​ថា​ក្មេង​ទៅលេង​ទឹក គ្មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ប៉ង​ធ្វើឃាត​នោះទេ សព​ត្រូវបាន​ក្រុមគ្រួសារ​រៀប​ចាត់​តែង​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្តទៀត​ក្រោយពី​ឡើងផ្ទះ​ថ្មី​ចប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130