ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការវាយប្រហារ​ដោយ​កាំបិត​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួស​

​អូស្ត្រាលី ៖ សាក្សី​និង​មន្ត្រី​បាន​និយាយថា បុរស​ម្នាក់​បាន​ចាក់​ស្ត្រី​ម្នាក់​និង​ប៉ុនប៉ង​ចាក់​មនុស្ស​ជាច្រើន​នាក់​ទៀត​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃ​អង្គារ​មុនពេល​ត្រូវបាន​ចូល​អន្តរាគមន៍​ដោយ​សាធារណជន​និង​ឃាត់ខ្លួន​ដោយ​ប៉ូលិស​។​

​រូបភាព​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បានបង្ហាញ​ពី​បុរស​រូបនោះ​លោត​ពីលើ​ដំបូល​រថយន្ត​ដោយមាន​កាន់​កាំបិត​។​ប៉ូលិស​និយាយថា ស្ត្រី​រូបនោះ​ស្ថិតក្នុង​ស្ថាន​ភាពមិន​ធ្ងន់ធ្ងរ​ទេ​ហើយ​មិនមាន​សេចក្តីរាយការណ៍​ណាមួយ​អំពី​អ្នករងរបួស​ផ្សេង​ទៀតឡើយ​បើទោះបីជា​មានការ​ប៉ុនប៉ង​ចាក់​ជាច្រើនលើក​ដោយ​ជនល្មើស​ដដែល​នេះ​ក៏ដោយ​។​

​ប៉ូលិស​អូស្ត្រាលី​បាន​និយាយថា ពួកគេ​បាន​រកឃើញ​សាកសព​ម្នាក់​នៅក្បែរ​កន្លែង​នៃ​ការវាយដំ​ដោយ​កាំបិត​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​កាលពី​ថ្ងៃ​អង្គារ​ប៉ុន្តែ​នៅតែ​កំពុង​កំណត់ថា​តើ​វា​ជាប់ទាក់ទង​ទៅនឹង​ការវាយប្រហារ​នេះដែរ​ឬ​អត់​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ AFP ថា សាកសព​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​ដែលជា​កន្លែង​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ចាក់​ហើយ​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ប៉ុន្តែ​ក្រុមមន្ត្រី​នៅតែ​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​កំណត់​នូវ​អ្វីដែល​បានកើត​ឡើង​។​

​សាក្សី​ម្នាក់​ឈ្នោះ Megan Hayley បាន​ប្រាប់ AFP ថា នាង​បានឃើញ​បុរស​ម្នាក់​ក្នុង​វ័យ​២០​ឬ​៣០​ឆ្នាំមាន​កាន់​កាំបិត​ដ៏​ធំ​មួយ​ហើយ​បាន​ដេញ​មនុស្ស​ជាច្រើន​នាក់​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្រោយ​ម៉ោង​បាយ​ថ្ងៃត្រង់​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ប៉ូលិស​បាន​កោតសរសើ​រ​ចំពោះ​ភាពក្លាហាន​របស់​អ្នក​ឈរ​មើល​ដែល​បាន​ចូលធ្វើ​អន្តរាគមន៍​។​ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​និយាយថា ពួកគេ​មិនទាន់​កំណត់​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130