ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

U18 កម្ពុជា អស់​ឱកាស​ទៅ​វគ្គ​បន្តពាន AFF U18 ក្រោយ​ចាញ់សិង្ហ​បុរី​

​កីឡា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ​១៨​ឆ្នាំ បាន​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្តពាន AFF U18 Championship 2019 ហើយ ក្រោយ​ប្រកួត​ចាញ់​សិង្ហ​បុរី ដោយ​លទ្ធផល ១-០ កាលពី​ម្សិលមិញ ទោះ​នៅសល់​១​ប្រកួត​ក្នុង​ដៃ​ក្ដី​។​

​ឆ្លងកាត់​៤​ប្រកួត​កន្លងមក កម្ពុជា មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល B ខណៈ​អូស្ត្រាលី និង ម៉ាឡេស៊ី មាន​៩​ពិន្ទុ​ស្មើគ្នា ចំណែក​ម្ចាស់ផ្ទះ​វៀតណាម មាន ៧​ពិន្ទុ ក្រោយ​ស្មើ​ជាមួយ​ថៃ ០-០ កាលពី​ម្សិលមិញ​។​

​គួរ​បញ្ជាក់ថា កម្ពុជា នឹង​ប្រកួត​បង្គ្រប​កិច្ច​ប្រចាំ​ពូ​ល B នៃ​ព្រឹត្តិការណ៍​ខាងលើ​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ថ្ងៃស្អែក វេលា​ម៉ោង​៧៖៣០​នាទី​យប់​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130