ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​នៅ​ក្រុង​កំពត​

កំពត ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​និង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ លើផ្លូវ​ជាតិ​លេខ​០៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥១-១៥២ ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​

​តាម​សមត្ថកិច្ច​បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ឹម រី​យើ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​មាន​ដឹក​មនុស្ស​ពីក្រោយ​ម្នាក់​ឈ្មោះ ហាំ ម៉ាត់​យ៉ះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត ។ លុះ​បើក​មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​មួយគ្រឿង​ដែល​កំពុង​ចត​នៅ​ខាងស្តាំ​នៃ​ផ្លូវ ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​រងរបួស​ស្រាល ។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ឈ្មោះ ( បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ) បើកបរ​រថយន្ត​ម៉ាក INTERNATIONAL ប្រភេទ​ក្បាល​សណ្តោង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6758 និង​សណ្តោង​សឺ​មី​រ៉ី​ម៉ក​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បាន​ឈប់​រថយន្ត​នៅ​ខាងស្តាំ​នៃ​ផ្លូវ ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ដែល​មកពី​ក្រោយ បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​បាន​រត់គេចខ្លួន​បាត់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130