ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកស្រី Lam ៖ បាតុកម្មអហិង្សា​នឹងធ្វើ​ឲ្យ​ហុងកុង​វិលត្រឡប់​ទៅរក​ភាពស្ងប់ស្ងាត់​វិញ​

​ហុងកុង ៖ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា លោកស្រី​សង្ឃឹមថា ភាពស្ងប់ស្ងាត់​នឹង​វិល​មកវិញ​បន្ទាប់ពី​ការហែក្បួន​ចុង​សប្តាហ៍​ដ៏​ធំ​មួយ​បាន​កន្លងផុត​ទៅដោយ​គ្មាន​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​អ្នក​តវ៉ា​ប៉ុន្តែ​បាន​បដិសេធ​ជាថ្មី​ម្តងទៀត​ចំពោះ​ការទាមទារ​របស់​ក្រុមបាតុករ​។​

​មនុស្ស​រាប់សែន​នាក់​បាន​ដើរ​ក្បួន​នៅ​កណ្តាល​ទីក្រុង​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការបង្ហាញ​អំពី​ការតវ៉ា​ដោយ​សន្តិវិធី​មួយ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ជាមួយ​ប៉ូលិស​បាន​បង្ក​ឲ្យ​មានការ​ព្រមាន​យ៉ាងខ្លាំង​ពី​ទីក្រុង​ប៉េកាំង​និង​បាន​គំរាម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការគាំទ្រ​ជា​សាធារណៈ​។​

​នាយក​ប្រតិបត្តិ​លោកស្រី Carrie Lam បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ផ្សាយ​តាម​ទូរទស្សន៍​មួយ​ថា “​កាលពី​ថ្ងៃអាទិត្យ ប្រជាជន​ហុងកុង​ជាច្រើន​បាន​ចូលរួម​ក្នុងការ​ជួបជុំ​មួយ​នៅឯ​ឧទ្យាន Victoria Park ដែល​ភាគច្រើន​មាន​សន្តិភាព​”​។​លោកស្រី​និយាយថា “​ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​ការចាប់ផ្តើម​នៃ​សង្គម​ដោយ​វិលត្រឡប់​ទៅរក​ភាពស្ងប់ស្ងាត់​ឡើងវិញ​និង​នៅ​ឆ្ងាយ​ពី​អំពើហិង្សា​”​។​

​ការតវ៉ា​បានចាប់ផ្តើម​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​ប៉ុន្តែ​វា​បាន​ក្លាយទៅជា​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​ដ៏​ធំ​បំផុត​នៅក្នុង​ទីក្រុង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​។​ពួកគេ​ត្រូវបាន​បញ្ឆេះ​ដោយ​កំហឹង​ជុំវិញ​ការចោទប្រកាន់​អំពី​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ប្រឆាំងនឹង​ក្រុមបាតុករ​។​

​លោកស្រី Lam បាន​រាយការណ៍​ថា មាន​បណ្តឹង​ចំនួន​១៧៤​ត្រូវ​បានដាក់​ប្រឆាំងនឹង​ប៉ូលិស​ចាប់តាំងពី​ការតវ៉ា​បានចាប់ផ្តើម​។​លោកស្រី​និយាយថា ពួកគេ​នឹង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ក្រុមប្រឹក្សា​បណ្តឹង​ប៉ូលិស​ឯករាជ្យ​ដែល​ប្រធាន​របស់​ក្រុមប្រឹក្សា​នេះ​ត្រូវបានតែងតាំង​ដោយ​នាយក​ប្រតិបត្តិ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​ទំនងជា​មិន​បំពេញចិត្ត​ដល់​ក្រុមអ្នកតវ៉ា​ទេ​ដោយសារតែ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ពី​ស្ថាប័ន​ខាងក្រៅ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130