ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​ម៉ាក PCX​លឿន​ពេក ហើយ​ដល់​ផ្លូវ​កោង មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ឃឿន​ចិញ្ចើមផ្លូវ​បោក​ក្បាល ជាមួយ​បង្គោល​ភ្លើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​ឈ្មោះ មាស រដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-9519 ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130