ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Klopp បង្ហើប​ពី​អនាគត​របស់ខ្លួន​ពេលចេញ​ពី Liverpool

​កីឡា ៖ ដោយ​ទទួលបាន​ជោគជ័យ​ពី​ការនាំ​ក្រុម​ហង្ស​ក្រហម Liverpool ទៅកាន់​ពានរង្វាន់​ទ្វីប​ទី​លើក ២ លោក Jurgen Klopp បាន​បង្ហើប​ពី​អនាគត​របស់ខ្លួន​ពេលចេញ​ពី Liverpool គឺ​ចង់ទៅ​ដឹកនាំ​ជម្រើសជាតិ​អាល្លឺម៉ង់​, Bayern Munich ហើយ​ទៅ Borussia Dortmund ជា​លើក​ទី​ពីរ ចុងក្រោយ​ត្រលប់មក Liverpool វិញ​បញ្ចប់​អាជីព​តែម្ដង​។​

​តាម​ការចេញផ្សាយ​រប​ស់កា​សែត Marca បាន​ឲ្យ​ដឹងថា Klopp ធ្លាប់​ត្រូវបាន​ទាក់ទង​ពី​ក្លឹប Bayern Munich ប៉ុន្តែ​ចុងក្រោយ​លោក Niko Kovac អាច​ធានា​កៅអី​របស់ខ្លួន​បាន​នៅ​ក្លឹប​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Munich​។​

​លោក Klopp បាន​និយាយ​បែប​លេងសើច​ក្នុង​សារ​ខ្លី​មួយ​ប្រាប់ SPORT BILD ថា “​តាម​លំដាប់លំដោយ​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​ខ្ញុំ​ចង់​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បន្ទាប់មក​គឺ​ក្រុម Bayern Munich បន្ទាប់មក​ត្រលប់​ទៅ Dortmund ជា​លើក​ទី​២ ហើយ​បន្ទាប់មក​ទៅ Liverpool បញ្ចប់​អាជីព​នៅ​ទីនោះ​តែម្ដង​” ៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130