ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ឃាត់ខ្លួន​កម្មករសំណង់​ម្នាក់​ពីបទ​រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​

ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​ក្មេងស្រី​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ២១​និង​០០​នាទី នៅ​ចំណុច​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ យ៉ា​ត ផា​នុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងធ្វើការ ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ព ល ហ អាយុ ១៤​ឆ្នាំ​។​

​តាម​ការរៀប​រាប់រប​ស់​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ បាន​ដើរ​ចេញពីផ្ទះ​ទៅ​បន្ទប់ទឹក​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ២០​ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ ដែល​កំពុងតែ​ឈរ​នៅក្បែរ​បន្ទប់ទឹក ចាប់ទាញ​ដៃ​ក្មេងស្រី​រងគ្រោះ​យកទៅ​រោង​ធ្វើ​ចង្ក្រាន​ដី ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល ៥០​ម៉ែត្រ ។ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​ផ្ទប់​ក្មេងស្រី​រងគ្រោះ​ទៅនឹង​ជញ្ជាំង​រោង និង​គំរាម​ក្មេងស្រី​រងគ្រោះ​មិន​ឲ្យ​ស្រែក រួច​ចាប់​អោបថើប ផ្តួល​ក្មេងស្រី​រងគ្រោះ​ទៅលើ​ដី ហើយ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ​: លើ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ចំនួន ០២​លើក ។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏បាន​ឲ្យ​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ ចំណែក​រូបគេ​ក៏បាន​ដើរទៅ​កន្លែង​ស្នាក់នៅ​ក្នុង​រោង​កម្មករ​។

​ប៉ុន្តែ​ពេល​ក្មេងស្រី​រងគ្រោះ​ដើរទៅ​ដល់ផ្ទះ ត្រូវ​ម្តាយបង្កើត​ឈ្មោះ ឈួន វុត្ថា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានការ​សង្ស័យ​ដោយ​ឃើញ​ក្មេងស្រី​រងគ្រោះ ដើរ​ឆ្លេឆ្លា​ចុះឡើង​ទឹកមុខ​មាន​សភាព​ស្លេកស្លាំង ក៏បាន​សួរនាំ​កូនស្រី ទើប​បានដឹង​រឿងរ៉ាវ ហើយ​បាន​នាំ​កូន​ទៅ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​តែម្តង ។​

​បន្ទាប់​ទទួលបាន​បណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ​នៅវេលា​ម៉ោង ២៣​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ដ្ឋ​បាល​ព្រៃ​ស បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រង់ចំណុច​រោង​កម្មក​រ​ស្នាក់នៅ ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស​ខាងលើ រួម​នឹង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130