ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការខេត្ត​កោះកុង​សម្រេច​លើកលែង​ការចោទប្រកាន់​សកម្មជន​បរិស្ថាន​អា​ឡិច​

​តុលាការ​ខេត្តកោះកុង បានសម្រេច​លើកលែង​ការចោទប្រកាន់​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ម្នាក់​គឺ អា​ឡិច នោះ​ហើយ ។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បរិស្ថាន លោក អា​ឡិច ហ្គូ​ន​សា​ឡេស ដា​វិដ​សុន (Alejandro Gonzalez Davidson)​។​

​ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក​សំ ចំរើន មេធាវី​ការពារ​ក្តី អា​ឡិច ថា តុលាការ​មិនបាន​បង្ហាញ​អំពី​មូល​ហេតុដែល​លើកលែង​ការចោទប្រកាន់​នោះទេ​

​សូមជម្រាបថា លោក អា​ឡិច ជនជាតិ​អេ​ស្ប៉ា​ញ​ត្រូវបាន​តុលាការ​ខេត្តកោះកុង ចោទប្រកាន់ ពីបទ «​សមគំនិត​ក្នុង​បទ​គំរាមកំហែង​ធ្វើឱ្យ​ខូចខាត​ដោយ​ភ្ជាប់ នូវ​បញ្ជា​អ្វីមួយ​» ប្រព្រឹត្តទៅ​នៅ ចំណុច​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​កាលពី​អំឡុង​ខែកក្កដា និង​សីហា ឆ្នាំ​២០១៥​កន្លងមក ហើយ​អា​ឡិច​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់បញ្ជូន​ចេញពី​កម្ពុជា កាលពី​អំឡុង​ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ កន្លងទៅ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130