ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៦​នាក់ និង​របួស​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៦​លើក​) បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​), របួសស្រាល​៤​នាក់ (​ប្រុស​) និង​របួសធ្ងន់​១៤​នាក់ (​ស្រី​ម្នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ដ​ធំ​៣​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​ប្រកាន់​ស្តាំ​, ប្រជែង​, បត់​គ្រោះថ្នាក់ និង​កត្តា​យានយន្ត​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២២៩​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១១៦​នាក់ របួសធ្ងន់​១៩៦​នាក់ និង​របួសស្រាល​១១៩​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130