ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​៣៤​ករណី ឃាត់ខ្លួន​មនុស្ស​៦៦​នាក់​នៅ​ទូទាំងប្រទេស​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៣ ខែសីហា​ម្សិលមិញ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​ចំនួន​៣៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦៦​នាក់ (​ស្រី​៥​នាក់​)​។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៦៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៤៧​នាក់ និង​ប្រើប្រាស់ ១៩​នាក់​។​

​វត្ថុតាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃទី​២៣ ខែសីហា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៥,១៥ ក្រាម និង​៨​កញ្ចប់​តូច ខណៈដែល​ការបង្ក្រាប​គ្រឿងញៀន​រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបាត់ដំបង​, កំពង់ចាម​, កណ្តាល​, ពោធិ៍សាត់​, សៀមរាប​, ប៉ៃលិន​, ត្បូងឃ្មុំ​, រាជធានី​ភ្នំពេញ និង​ខេត្តស្វាយរៀង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130