ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ​

​រាជធានី​ភ្នំពេញ ៖ យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន ៥,៤៦១​គ្រឿង រកឃើញ​ល្មើសច្បាប់ ១,៨៣២​គ្រឿង (​ម៉ូតូ​៧៤%) អប់រំ ៤៥០​គ្រឿង និង​ពិន័យ ១,៣៨២ គ្រឿង​។ នេះ​បើតាម​របាយការណ៍​ផ្លូវការ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃទី​២៣ ខែសីហា​នេះ ត្រួតពិនិត្យ​រួម​បាន​ចំនួន ៣,៣០៤​គ្រឿង​, អប់រំ​២៧៤​គ្រឿង និង​ពិន័យ ១,១០៣​គ្រឿង​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​២៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ១៣៣,០៦៩​គ្រឿង រកឃើញ​យានយន្ត​ល្មើស ២៥,៨៣៤​គ្រឿង (​ម៉ូតូ​៥៩%) ក្នុងនោះ​អប់រំ ១១,៦៨៩​គ្រឿង និង​ពិន័យ ១៤,១៤៥ គ្រឿង​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130