ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ជាមួយ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន​

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានអនុញ្ញាត​ឲ្យ​លោក Ma Jian អគ្គនាយក​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រលានយន្តហោះ​ក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន និង​សហការី អម​ជាមួយ​វត្តមាន​លោក Zhan Yuhong ស្ថាន​តំណាង​ទេសចរណ៍​ប្រចាំ​ទីក្រុង Zhengzhou ខេត្ត​ហឺ​ណាន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ សំដៅ​ពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ហឺ​ណាន ប្រទេស​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការជួបពិភាក្សា​នេះ ផ្តោត​សំខាន់​ទៅលើ​ចំណុច​សំខាន់​ដូចជា ៖ ១/​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ពី​ខេត្ត​ហឺ​ណាន​មក​កម្ពុជា ទាំង​ផ្នែក​ដឹកជញ្ជូន​អ្នកដំណើរ (passengers) និង​ទំនិញ​(Cargos)​។ ២/ អាស្រ័យ​ដោយ​ខេត្ត​ហឺ​ណាន ជា​ខេត្ត​ដែលមាន​ប្រជាជន​ច្រើន​រហូត​ប្រមាណ ១០០​លាន​នាក់ អង្គប្រជុំ​ក៏​ឯកភាព និង​ទទួលស្គាល់​ភាពចាំបាច់​ក្នុងការ​ជំរុញ និង​ពិនិត្យ​លទ្ធភាព​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ហឺ​ណាន​។ ៣/ ការពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​តាមរយៈ​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​នៃ​សក្តានុពល​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ហឺ​ណាន ជាពិសេស​ត្រៀម​សហការ​រៀបចំ​ពិធី​បិទ​ព្រឹត្តិការណ៍​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌ កម្ពុជា​-​ចិន ផងដែរ​។ ៤/​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព នៅ​ថ្ងៃ​អនាគត នឹង​ជំរុញ​ឲ្យ​មាន​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​កម្ពុជា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រលានយន្តហោះ​ក្រុង​Zhengzhou (ZAE)​របស់​ខេត្ត​ហឺ​ណាន​។​

​សូមបញ្ជាក់ថា ខេត្ត​ហឺ​ណាន គឺជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ដែល​សំបូរ​ដោយ​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដូចជា​វត្ត​សាវ​ឡិ​ញ Mt. Songshan’s Shaolin Temple ព្រះវិហារ Xiangguo Monastery ជាដើម​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130