ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពីបទ​ជក់​និង​លក់​គ្រឿងញៀន​

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​យប់​ថ្ងែ​ទី​២២ ខែសីហា ឆ្នាំ ២០១៩​ម្សិលមិញ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម​បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង លុះ​មកដល់​ចំណុច​ក្លិប​កំសាន្ត REC ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បានឃើញ​យុ​ជនជាតិ​ចិន​ម្នាក់​ដោយមាន​ការសង្ស័យ​កម្លាំង​បាន​ឃាត់​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​បាន​រកឃើញ​មាន​គ្រឿងញៀន​កេ​តា​មីន​ខេ​ហិត ចំនួន​៣​កូន​ថង់​ស្មើ ២.៣៨​ក្រាម គ្រឿងញៀន​YSL ពណ៌​លឿង ប្រភេទ​ថ្នាំ​គ្រវី ចំនួន​៥​គ្រាប់ ស្មើ ២.៥៩​ក្រាម ប្រាក់​ថៃ ចំនួន ២.០០០​បាត ទូរស័ព្ទដៃ ចំនួន​១​គ្រឿង នាមប័ណ្ណ ចំនួន ៤៥​សន្លឹក ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។​

​លោក​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ យ៉េ ឆេង​ជីន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត​។​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដោយបាន​ការអនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​កម្លាំង​ជំនាញ សាកសួរ​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​សព្វថ្ងៃនេះ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​យកមក​សម្រាប់​ជក់​ផង និង​លក់​បន្ត​ឲ្យ​ជនជាតិ​ចិន​ដូចគ្នា​ថែមទៀត ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត​និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​ការធ្វើ​តេស្ត​រក​សារធាតុ​ញៀន​គឺមាន​ភាពស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់​ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130