ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនជាតិ​ថៃ​ម្នាក់​ចូល​ផ្ទះ​គេ​លួច​ម៉ូតូ ស៊យ​ប៉ះចំ​ផ្ទះ​មាន​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

​ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ម្នាក់​ប្រហែល​ចាញ់ល្បែង​អស់​លុយ​បែកគំនិត​ចូលក្នុង​ផ្ទះ​គេ​លួច​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ស៊យ​ប៉ះចំ​ផ្ទះ​មាន​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​ឈានដល់​ឃាត់​បាន​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​បាន​ឲ្យ​ដឹងថា​បើតាម​ការអះអាងរ​បស់​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​កំលាំង​អាវុធហត្ថ​ថា​ខ្លួន​មាន ឈ្មោះ លី ប៊ុនហួរ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃកើតហេតុ​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៨ ទៅ​ចូលរួម​កម្មវិធី​ជប់លៀង រហូតដល់​ម៉ោង​ប្រមាណ ៣​ទាបភ្លឺ ទើប​ត្រឡប់មកផ្ទះ​វិញ និង​ទុក​ម៉ូតូ​ក្នុងផ្ទះ បាន​បិទទ្វារ​កញ្ចក់ មិនបាន​បិទទ្វារ​រូត​ពី​ខាងក្រៅ​ទេ ហើយក៏​ចូល​សម្រាក លុះ​ព្រឹក​ឡើង​ស្រាប់តែ​បាត់​ម៉ូតូ​ពីក្នុងផ្ទះ ខ្លួន​ក៏​មក​ដាក់ពាក្យ​បណ្តឹង​តែម្តង​។​

​លោក​វរសេនីយ៍ត្រី នួន​នី​ណា​រ៉ូ បាន​បន្តថា​ក្រោយ​ទទួលបាន​ពាក្យ​ប្តឹង​ហើយ​កំលាំង​របស់លោក​បាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ហើយ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ បាន​១​នាក់ ឈ្មោះ លី គីម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ដោយបាន​ការអនុញ្ញាតិ​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​លោក​បាន​ឲ្យ​កម្លាំង​ជំនាញ សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ ដែលមាន​ភិនភាគ​ខាងលើ ពិតប្រាកដ​មែន ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ម៉ូតូ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130