ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង ហៅ​លោក Pompeo ថា​ជា រុក្ខ​ជាតិពុល​ក្នុង​វិស័យ​ការទូត​អាមេរិក​

​កូរ៉េខាងជើង ៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​បាន​ហៅ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo ថា​ជា “​រុក្ខ​ជាតិពុល​ក្នុង​វិស័យ​ការទូត​អាមេរិក​” ហើយ​បាន​ប្តេជ្ញា​បំផ្លាញ​ក្តី​សុ​បិ​ន្ត​របស់​អាមេរិក​ដែលថា ទណ្ឌកម្ម​នឹង​បង្ខំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។​វោហារសាស្ត្រ​ដ៏​ខ្លាំងក្លា​របស់​កូរ៉េខាងជើង​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរំពឹងទុក​សម្រាប់​ការបន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​

​អ្នកការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ម្នាក់​បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចាប់ផ្តើម​ការចរចា​ឡើងវិញ​ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​យោធា​អាមេរិក​និង​កូរ៉េខាងត្បូង​បញ្ចប់​សមយុទ្ធ​ជាប្រចាំ​របស់​ពួកគេ​ដែល​ទីក្រុង​ព្យុងយ៉ាង​ហៅថា​ជាការ​ហាត់​សម​សម្រាប់​ការឈ្លានពាន​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​ដើម្បី​ជំទាស់​ទៅនឹង​ការលើកឡើង​របស់លោក Pompeo នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​ក្នុងនោះ​លោក​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​រក្សា​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​លុះត្រាតែ​ខ្លួន​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​លោក Ri បាន​និយាយថា លោក​មិនអាច​អនុញ្ញាត​ឲ្យ​ការនិយាយ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ដោយ​លោក Pompeo ឆ្លងកាត់​លោក​បានទេ​ព្រោះ​វា​បាន​កើតឡើង​ចំពេល​មានលទ្ធភាព​អាច​ចាប់ផ្តើម​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ឡើងវិញ​បាន​។​

​លោក Ri និយាយថា លោក Pompeo គឺជា​បុរស​ដែល​ឥត​អៀនខ្មាស់​ពីព្រោះ​គាត់​បាន​សុំ​អង្វរ​ដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​នៅពេល​គាត់​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ព្យុងយ៉ាង​និង​ជួប​មេដឹកនាំ​គីម​ជុង​អ៊ុន​ជា​ច្រើនដង​។​កាលពី​ខែមេសា ប្រទេស​កូរ៉េខាងជើង​បានទាមទា​រ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ដក​លោក Pompeo ចេញពី​ការចរចា​នុយក្លេអ៊ែរ​។​

​លោក Ri និយាយថា ប្រទេស​កូរ៉េខាងជើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ទាំង​ការសន្ទនា​និង​ការប្រឈមមុខ​ដាក់គ្នា​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា កូរ៉េខាងជើង​នៅតែ​ជាការ​គំរាមកំហែង ធំ​បំផុត​របស់​អាមេរិក​ប្រសិនបើ​អាមេរិក​បន្ត​ប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង​ដោយ​ការដាក់ទណ្ឌកម្ម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130