ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​ទៀតហើយ​នៅ​ព្រឹក​នេះ

​សេ​អ៊ូ​ល​៖ យោធា​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីគ​រយៈ​ចំងាយ​ខ្លី ចំនួន​២​គ្រាប់​ទៀតហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ចូលក្នុង​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​ថ្កោលទោស ការដាក់ទណ្ឌកម្ម និង​សកម្មភាព​អរិភាព​របស់​សហរដ្ឋ​អាមេរិក​។

​មី​ស៊ី​ល​ដែល​បាន​បាញ់​សាកល្បង​នៅ​ព្រឹក​នេះ គឺជា​ប្រភេទ មី​ស៊ី​ល​តែមួយ​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​។​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នេះ​ត្រូវបាន​បាញ់​ចេញពី​តំបន់ Sondok នៃ ខេត្ត Hamgyong ខាងត្បូង មុននឹង​វា​ធ្លាក់ចូល​សមុទ្រ​ជប៉ុន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130