ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Trump ប្រកាស​ដំឡើង​ពន្ធ​ផលិតផល​នាំចូល​ពី​ចិន​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​វាយបក​ទៅលើ​ប្រទេស​ចិន​វិញ​ដោយ​ប្រកាស​ដំ​ឡើងលើ​ផលិតផល​នាំចូល​ពី​ចិន ដែល​កំពុង​ធ្វើឱ្យមាន​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេស​ទាំងពីរ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​នៅក្នុង tweets កាលពី​ថ្ងៃ​សុក្រ​លោក Trump បានប្រកាស​ដំឡើង​ពន្ធ​បន្ថែម ៥ ភាគរយ​លើ​ការនាំ​ចូល​ពី​ប្រទេស​ចិន​។ ការផ្លាស់ប្តូរ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ចិន ប្រកាសថា នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​របស់​អាមេរិក ដែលមាន​ទំហំ​ប្រមាណ​៧៥​ពាន់​លាន​ដុល្លារ​។​

​លោក Trump បានបញ្ជាក់ អាមេរិក នឹង​ដំឡើង​ពន្ធ​ពី​២៥​ភាគរយ ដល់​៣០​ភាគរយ លើ​ទំនិញ​ចិន​មានតម្លៃ ២៥០​ពាន់​លាន​ដុល្លារ ហើយ​ដែល​ការដំឡើង​ពន្ធ​នេះ​នឹងត្រូវ​ចូល​ជាធរ​មាននៅ ថ្ងៃទី​០១ ខែតុលា ខាងមុខនេះ​។ លោក Trump បាន​ពណ៌នា​សកម្មភាព​របស់​ចិន​ថា​ជា​“ ការ​ជម្រុញ​ខាង​នយោបាយ​” និង​បាន​ចោទប្រកាន់​ចិន​ថា​បាន​ទាញយក​ផលប្រយោជន៍​” ពី​សហរដ្ឋអាមេរិក​។​

​លោក Trump បានសរសេរថា​“​គួរឱ្យ​ស្តាយ​រដ្ឋបាល​កន្លងមក​បានអនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ឈានមុខ​គេ​ខាង​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​និង​មាន​តុល្យភាព​ដែល​វា​បាន​ក្លាយជា​បន្ទុក​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ជាប់ពន្ធ​អាមេរិក​។ ក្នុងនាម​ជា​ប្រធានាធិបតី​ខ្ញុំ​មិនអាច​អនុញ្ញាតឱ្យ​រឿងនេះ​កើតឡើង​បានទេ​!៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130