ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Trump មិន​ពេញចិត្ត​ចំពោះ​ការបាញ់​រ៉ុក្កែត​លើកចុងក្រោយ​របស់​កូរ៉េខាងជើង​

​អាមេរិក ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បានធ្វើការ​ត្រួតពិនិត្យ​ការបាញ់​សាកល្បង​ប្រព័ន្ធ​រ៉ុក្កែត​បច្ចេកវិទ្យា​ខ្ពស់​មួយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​រិះគន់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​បាន​និយាយថា លោក​មិន​សប្បាយចិត្ត​ទាល់តែសោះ​ចំពោះ​ការបាញ់​បង្ហោះ​ចុងក្រោយ​នេះ​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល Ballistic រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​សៅរ៍​ដែលជា​ការបាញ់​បង្ហោះ​ចុងក្រោយ​បំផុត​ដើម្បី​ជាការ​តវ៉ា​ចំពោះ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បាន​បញ្ចប់ទៅ​កាលពី​សប្តាហ៍​មុន​។​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​ពណ៌នា​អាវុធ​នោះ​ថា​ជា “​ឧបករណ៍​បាញ់​រ៉ុក្កែត​ចម្រុះ​ធំ​បំផុត​”​។ ទីភ្នាក់ងារ​នេះ​ក៏បាន​ដកស្រង់​សម្តី​របស់លោក​គីម​ផងដែរ​ថា ប្រទេស​នេះ​ចាំបាច់​ត្រូវ​បង្កើន​ការអភិវឌ្ឍ​អាវុធ​សម្រាប់​ការគំរាមកំហែង​ផ្នែក​យោធា​ដែល​កំពុង​កើនឡើង​។​នៅ​ប្រទេស​បារាំង​ដែលជា​កន្លែង​លោក Trump កំពុង​ចូលរួម​កិច្ចប្រជុំ​របស់​មេដឹកនាំ​ក្រុម​ប្រទេស G7, មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ច្រានចោល​សារៈសំខាន់​នៃ​ការបាញ់​បង្ហោះ​នោះ​។​

​លោក Trump បាន​និយាយ​សំដៅ​ដល់​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​ទាំងពីរ​ដែល​បាន​បដិសេធ​ជាដាច់ខាត​ចំពោះ​ការបាញ់​មី​ស៊ី​ល Ballistic រយៈ​ចម្ងាយ​ឆ្ងាយ​ថា “​ខ្ញុំ​មិន​សប្បាយចិត្ត​អំពី​វា​ទេ​ប៉ុន្តែ​គាត់​មិនបាន​រំលោភ​កិច្ចព្រមព្រៀង​ឡើយ​”​។​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​បន្ថែមថា “​ខ្ញុំ​បាន​ពិភាក្សា​អំពី​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ហើយ​ថា​គាត់​មិនអាច​ធ្វើ​បានទេ​។ គាត់​បាន​ផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​និង​ជា​មី​ស៊ី​លតា​ម​ស្តង់ដារ មនុស្ស​ជាច្រើន​កំពុង​សាកល្បង​មី​ស៊ី​ល​ទាំងនោះ​មិនមែន​តែ​គាត់​ទេ​។ យើង​កំពុង​ស្ថិតនៅក្នុង​ពិភព​មី​ស៊ី​ល​មិន​ថា​អ្នក​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​វា​ក៏ដោយ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ​បានបង្ហាញ​ទស្សនៈ​ផ្ទុយ​ពីនេះ​ដោយ​និយាយថា ការសាកល្បង​មី​ស៊ី​ល​ចុងក្រោយបង្អស់​របស់​កូរ៉េខាងជើង​គឺជា​ការបំពាន​យ៉ាងច្បាស់​លើ​វិធានការ​របស់​អង្គការសហប្រជាជាតិ​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130