ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សំបុត្រ​ការប្រកួត​រវាង​កម្ពុជា និង បា​រ៉ែ​ន លក់​អស់ហើយ​

​កីឡា ៖ នៅមុននេះ​បន្តិច​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងថា សំបុត្រ​ប្រភេទ​១ និង​២ សម្រាប់​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​កម្ពុជា និង​បា​រ៉ែ​ន ក្នុងការ​ប្រកួត FIFA World Cup Qatar 2022 វគ្គ​ជម្រុះ Preliminary Qualification Round 2 បានលក់​អស់ហើយ​។​

​គួរ​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បន្ដ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​នេះ ដែលជា​ប្រកួត​ទី​២ ក្នុង​ពូ​ល C នៃ​ព្រឹត្តិការណ៍​ខាងលើ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​កាលពី​ថ្ងៃ​បើកឆាក ពោលគឺ​កម្ពុជា ស្មើ​ហុងកុង ១-១ និង​បា​រ៉ែ​ន ស្មើ​អ៊ីរ៉ាក់ ១-១ ដូចគ្នា ៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130