ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តូប​អាជីវករ​មួយចំនួន​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​

​ភ្នំពេញ ៖ តូប​អាជីវ​ករលក់​ទូរស័ព្ទ​ប្រមាណ​៤០​តូប​នៅក្នុង​ផ្សារ​ឃ្លាំង​រំសេវ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ត្រូវ​អគ្គិភ័យ​បំផ្លាញ​កាលពី​វេលា​ម៉ោង ១១​និង ២០ នាទី​យប់ ថ្ងៃ​អង្គារ ខែកញ្ញា ឆ្នាំ ២០១៩​នៅត្រង់ចំណុច មុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​តែម្តង ។​

​យោងតាម​សម្ដី​សន្តិសុខ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​គាត់​ឃើញ មាន​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ខ្សែភ្លើង​ខាងក្រៅ​តូប បង្ក​ឲ្យ​ចេញ​ជា​អណ្ដាតភ្លើង ឆាបឆេះ​ឆ្លង​ដល់​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច ចុះមក​អន្តរា​គម​ន៏ និង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះមក​បាញ់​ពន្លត់​ជា​បន្តបន្ទាប់​។​

​ហេតុការណ៍​នេះ បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​១ យប់​រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ពុធ​ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ៣៦ គ្រឿង ការខូចខាត​ឆេះ​តូប​អស់​ចំនួន ៤០​តូប (២៥​តូប​ឆេះ​ទាំងស្រុង និង​១៥​តូប ខូចខាត​ទ្រព្យសម្បត្តិ​)៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130