ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Ramos ជឿជាក់ថា Paul Pogba នឹង​ផ្ទេរ​មក Real ​Madrid

កីឡា ៖ Sergio Ramos ជឿជាក់ថា​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Pogba នឹង​ជួយ​នាំ​ភាពនឹងនរ​មួយ​អោយ Real Madrid ហើយ​និយាយថា​ខ្សែបម្រើ​រូបនេះ​នៅតែ​អាច​ផ្លាស់​ទៅកាន់​ទឹកដី Bernabeu ។​

​ខ្សែបម្រើ​វ័យ ២៦ ឆ្នាំ​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្លាស់​ទៅកាន់​ក្លិប​យក្ស La Liga នៅ​រដូវក្តៅ​នេះ​បន្ទាប់ពី​លេចចេញ​ជា​គោលដៅ​សម្រាប់​គ្រូបង្វឹក លោក Zinedine Zidane ។​

Pogba បានបង្ហាញ​ពី​បំណង​ក្នុង​ចាក​ចេញពី​បិសាច​ក្រហម​ក៏ដោយ​ប៉ុន្តែ​ចុងបញ្ចប់​គាត់​នៅតែ​បន្ត​នៅ Old Trafford បន្ទាប់ពី​ក្លឹប​នៅ Premier League បាន​បដិសេធ​មិន​ព្រម​ទទួលយក​សំណើ​ពី Real Madrid កាលពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លងទៅនេះ ដោយ​បិសាច​ក្រហម​ទារ​តម្លៃ​១៥០​លាន​ផោន​ទៅលើ​កីឡាករ​ដែល​ពួកគេ​បាន​ទិញ​ក្នុងតម្លៃ ៨៩ លាន​ផោន​កាលពី​ឆ្នាំ ២០១៦​នេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ Real Madrid នៅ​បន្ត​ចំណាប់អារម្មណ៍​របស់​ពួកគេ​នា​រដូវក្តៅ​ខាងមុខនេះ​។ ជាមួយគ្នានេះដែរ​ប្រធាន​ក្រុម Real Madrid កីឡាករ Ramos មិនបាន​បដិសេធ​ការផ្ទេរ​របស់ Pogba នាពេល​អនាគត​ទេ​ហើយ​ជឿជាក់ថា​ខ្សែបម្រើ​រូបនេះ​នឹង​ជា​កម្លាំង​សំខាន់​ក្នុង​ការជួយ​ក្រុម​នាពេល​បច្ចុប្បន្ន​។​

Ramos បាន​ប្រាប់ The Express ថា​៖”​ខ្ញុំ​គិតថា Real Madrid តែងតែ​បើកទ្វារ​សម្រាប់​កីឡាករ​ល្អៗ ដូចជា​រូបគេ​។ សម្រាប់​ខ្ញុំ Pogba គឺជា​កីឡាករ​ឆ្នើម​ម្នាក់​។ ខ្ញុំ​គិតថា​គាត់​នឹង​នាំ​ភាពនឹងនរ​ដល់​ក្រុម​៕”

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130