ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​ម្នាក់​ដែល​ចោទ Neymar ចាប់រំលោភ ពេលនេះ​ត្រូវ​ប៉ូលិស​ចោទ​វិញ​បទ​ឆបោក​

កីឡា -​ស្ត្រី​ម្នាក់​ដែល​បាន​ចោទប្រកាន់​កីឡាករ​បាល់ទាត់​អន្តរជាតិ Neymar ពីបទ​រំលោភ​នាង​នៅក្នុង​សណ្ឋាគារ​ប៉ារីស​កាលពី​ខែឧសភា​ពេលនេះ​ត្រូវ​ប៉ូលីស​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​បាន​ចោទប្រកាន់​ពីបទ​ឆបោក​។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​លោកស្រី Najila Trindade និង​អតីត​ស្វាមី​លោក Estivens Alves រង​ការចោទប្រកាន់ថា​បាន​កុហក​ប៉ូលីស​និង​ប៉ុនប៉ង​ជំ​រិ​ង​លុយ​កីឡាករ​ផងដែរ​។​តារាបាល់ទាត់ Paris St-Germain ត្រូវបាន​តុលាការ​បញ្ជាក់​ពិ​ភាពល្អ​ស្អំ​ដោយ​មិនមាន​កំហុស​អ្វី​ឡើយ​។​

​មេធាវី​របស់លោក​ស្រី Trindade លោក Cosme Araujo បាន​និយាយថា​ការចោទប្រកាន់​នេះ​បានធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​។​លោក​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ប៉ូលីស​ហើយ​បាន​និយាយថា​កូនក្តី​របស់លោក​មិនបាន​ឃុបឃិត​ជាមួយ​លោក Alves ដើម្បី​ជំរិត​ទារប្រាក់​ពី​តារាបាល់ទាត់​ប្រេ​ស៊ី​ល​ឡើយ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130