ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Jack Ma លាលែង​តំណែង​ពី​ប្រធាន​ក្រុមហ៊ុន​ជា​ផ្លូវការ

​ចិន ៖ ស្ថាបនិក​ជាន់ខ្ពស់​រប​ស់​ក្រុមហ៊ុន Alibaba ដែល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ដ៏​ល្បីល្បាញ​របស់​ចិន គឺ​លោក Jack Ma បាន​លាលែង​ពី​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន​នេះ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈដែល​ការប្រកាស​លាលែង​ពី​តំណែង​របស់​ស្ថាបនិក​រូបនេះ​ធ្វើឡើង​ក្នុងពេល​អបអរសាទរ​ខួប​លើក​ទី​២០​របស់ខ្លួន​។​

​បន្ទាប់ពី​ថ្ងៃទី​១០ ខែកញ្ញា​នេះ​ទៅ​លោក Ma គ្រោង​នឹង​ចំណាយ​ពេលវេលា​របស់លោក​បន្ថែមទៀត ដោះស្រាយ​បញ្ហា​របស់​ចិន​នៅក្នុង​បញ្ហា​ចំពោះមុខ នៃ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​ឲ្យ​កាន់តែ​ល្អប្រសើរ នៅតាម​តំបន់​ជនបទ​នានា​តាមរយៈ​មូលនិធិ​របស់លោក ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤​។ នៅ​ខែ​ក្រោយនេះ​លោក​ក៏​នឹងចូលរួម ព្រឹត្តិការណ៍​ពានរង្វាន់​សហគ្រិន​អាហ្វ្រិក​លើកដំបូង ដើម្បី​ប្រកាស​ពី​អ្នកឈ្នះ​ពានរង្វាន់​ដែលមាន​តម្លៃ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បន្ត​តួនាទី​របស់លោក​ជា​អ្នកតំណាង ឲ្យ​មុខមាត់​សហគ្រិនភាព​របស់​ប្រទេស​ចិន​។​

​សូមជម្រាបថា ចាប់តាំងពី​ការចាប់បដិសន្ធិ​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៩ ក្រុមហ៊ុន Alibaba ប្រែក្លាយ​ពី​ក្រុម​ពាណិជ្ជកម្ម​តាម​អន​ឡាញ​បែប​ប្រពៃណី ទៅជា​ក្រុមហ៊ុន​សាជីវកម្ម​ចម្រុះ​មួយ ដែលមាន​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ពី​ភស្តុភា រហូត​ទៅដល់​ការដឹកជញ្ជូន​ស្បៀងអាហារ និង​ដំឡើង​កម្មវិធី​បណ្ដាញ​អ៊ីនធឺណិត​។ ពេលនេះ Alibaba គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​តម្លៃ​ជាង ៤៦០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ក្រុមហ៊ុន Alibaba ត្រូវបាន​បង្កើតឡើង ដោយ​ស្ថាបនិក​មួយក្រុម​មាន​សមា​ជិ​ក ១៨​នាក់​ដឹកនាំ​ដោយ​លោក Jack Ma​។ ក្រុម​នេះ​បានធ្វើការ​ចេញពី​ផ្នែក​មួយ នៃ​អគារ​អាប់​ផាត​មិន​របស់លោក Ma នៅក្នុង​ទីក្រុង​ហាន​ចូ​វ​របស់​ប្រទេស​ចិន ជាទី​ដែល​ក្រុមហ៊ុន Alibaba ត្រូវបាន​បង្កើត​ទីស្នាក់កា​រ​កណ្ដាល​នៅ​ទីនោះ​នាពេល​បច្ចុប្បន្ន​។ គេហទំព័រ​ដំបូង​របស់ខ្លួន​មានឈ្មោះ​ថា Alibaba.com ជា​ផ្សារ​លក់ដុំ​ប្រើ​ភាសា​អង់គ្លេស​។ នៅ​ឆ្នាំ​ដដែល​នោះដែរ​ក្រុមហ៊ុន Alibaba បាន​បង្កើត​ផ្សារ​លក់​បោះ​ដុំ​ក្នុងស្រុក​មួយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130