ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិស្ស​ប្រឡង​បាក់​ឌុប​ធ្លាក់​មួយចំនួន​ប្រមូល​ប្តុំ​តវ៉ា​នៅមុខ​ក្រសួង​អប់រំ​

​រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សិស្សានុសិស្ស​ដែល​ប្រឡង​បាក់​ឌុប​ធ្លាក់​មួយចំនួន​បាន​ប្រមូល​ប្តុំ​គ្នា​នៅខាងមុខ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដោយសារតែ​ពួកគេ​កើតទុក្ខ​មិន​សុខ​ចិត្តនឹង​លទ្ធផល​ប្រឡង ហើយ​បានទាមទារ​ឲ្យ ក្រសួង​ធ្វើការ​ពិនិត្យ​សំណៅ​វិញ្ញាសារ​សរសេរ​របស់​ពួកគេ​ឡើងវិញ ។​
​ ​
​គួ​រម្លឹកថា កាលពី​ឆ្នាំ​២០១៨ អ្នក​ជាប់​បាក់​ឌុប​មាន​៧៦ ០៣៤​នាក់ ត្រូវជា ៦៧.៧០ ភាគរយ ក្នុងនោះ​លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​រហូត​ដល់​ទៅ​ពីរលើក ដោយសារ​មានការ​តវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង សំណេរ​របស់ខ្លួន ។​ក្រោយ​ការតវ៉ា​គណៈកម្មការ​ជំនាញ​បាន​រកឃើញថា ដំណើរការ​បូក​ស្រង់ ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស ទាក់ទង​នឹង​ពិ​ន្ទុះ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យា សាស្ត្រ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130