ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្ចាស់​ក្បាលដី​មានទំនាស់​តិចតួចត្រូវ​ដោះស្រាយ​ឲ្យ​ហើយ​ដើម្បី​ក្រុមការងារ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​

​ខេត្តបន្ទាយមានជ័យ ៖ បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​១១ កញ្ញា ២០១៩ លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ មានជ័យ​ថ្លែងថា​៖ ម្ចាស់​ក្បាលដី​ដែល​គ្មាន​ទំនាស់​មក​ផ្ទៀងផ្ទាត់​ទិន្នន័យ​អោយទាន់ពេល​កំណត់​១៥​ថ្ងៃ ។​ឯ​ម្ចាស់​ក្បាលដី​ទំនាស់​តិចតួច​និង​ក្បាលដី​គ្មាន​ទិន្នន័យ សូម​ខិតខំ​ដោះស្រាយ​ជាមួយ​ភាគី​ទំនាស់​ដើម្បី​បានចេញ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​ជូន​។​

លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ដុ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​: គោលបំណង​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ​គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទី​ដែល​បាន​ចុះ​អនុវត្តតាម​នីតិវិធី​កន្លងមក​។​
ការបិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ​គឺមាន​រយៈពេល​១៥​ថ្ងៃ គិតពី​ថ្ងៃទី​១០​ខែកញ្ញា​នេះ​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ទំហំ​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុងករណី​មានការ​ខុសឆ្គង​។ នៅពេល​ផុត​រយៈពេល​កំណត់​នៃ​ការបិទ​ផ្សាយ​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បានឡើយ​។ ហើយ​សម្រាប់​ទិន្នន័យ​ក្បាលដី​នៅក្នុង​ភូមិ​ក្បាលស្ពាន ២ នេះ​មាន​ចំនួន​១,៨៤៨​ក្បាលដី​។ ក្នុងនោះ​រូបភាព​ប្រើប្រាស​ដី​មាន​ដី លំនៅឋាន ១៧២៥​ក្បាលដី ដី​កសិកម្ម​០០​ក្បាលដី ដី​គ្មាន​ទិន្នន័យ ១១២​ក្បាលដី​និង​ដី​ទំនាស់​មានតែ​១១​ក្បាលដី ។ ដី​ទាំងនោះ ភាគច្រើន​ជា​ទ្រព្យ​រួម​ប្តី​ប្រពន្ធ​ច្រើនជាងគេ បន្ទាប់​មកជា​ទ្រព្យ​ខាង​ប្រពន្ធ ។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​សហការគ្នារ​បានល្អ​ក្នុងការ​សម្រួល​ព​ន្លឿ​ន​ដល់​ការងារ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​មូលដ្ឋាន​បាន​ជោគជ័យ​ជា​ស្ថាពរ​តាម​នីតិវិធី​ច្បាប់​។​លោក​អភិបាលរង​ខេត្ត​សំណូមពរ​ផងដែរ​ដល់​ពលរដ្ឋ​ព្រម​អប់រំ​កូនចៅ​អោយ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុ​វត្តិភាព​ខ្លួនឯង​និង​អ្នកដ៍ទៃ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130