ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀន​

​ភ្នំ​ព​ញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ១២​នាក់​ដែលជា​មុខ​ស​ញ្ញ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​ប៉ូ​លិ​ខណ្ឌ​សែន​សុខ​ធ្វើ​ការឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​​នៅ​ថ្ងៃទី​១០​ខែកញ្ញា​២០១៩​ស្ថិត នៅ​ចំណុច​ផ្ទះ​លេខ​៣២FE0 ផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេរ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សម​ត្កិ​ច្ច​បាន​ឲ្យ​ង​ថា​ជនសង្ស័យ​ចំនួន ១២​នាក់​នោះ​៖
១-​ឈ្មោះ គឹម ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
២-​ឈ្មោះ រិ​ន ប៊ុនហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជួសជុលរ​ថយ​ន្ត ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
៣-​ឈ្មោះ តាំង ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជួសជុលរ​ថយ​ន្ត ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។​
៤-​ឈ្មោះ ឌី ម៉េង​ឡាំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
៥-​ឈ្មោះ ងួន ភា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត ស្នាក់នៅ​ភូមិ​អណ្តូង​ច្រោះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​
៦-​ឈ្មោះ អាត់ ចាន់​រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
៧-​ឈ្មោះ វណ្ណ វិជ្ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
៨-​ឈ្មោះ កែវ កក្កដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
៩-​ឈ្មោះ កែវ សូ​ភី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អ័​រ​គី​ដេរ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
១០-​ឈ្មោះ ទឹម សុខ​ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ៊ុតសក់ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
១១-​ឈ្មោះ ចាន់ ឆាត​តា​ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
១២-​ឈ្មោះ ឈួន មុនី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ៊ុតសក់ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​វត្ថុតាង​ជំនាញ​ដកហូត​បានរួម​មាន ៖ ម៉ាស៊ីន​ចាក់​ភ្លេង​០១​គ្រឿង , លេប​ថប​០១​គ្រឿង , បាស់​JBL​តូច ០១ , អំពូល​ភ្លើង​ពណ៍​០១ , ក្រាម​ស​ថ្លា​០៧​កូន​ថង់​តូច , ថ្នាំ​គ្រាប់​ពណ៌​ខៀវ​០២​គ្រាប់ , ដប​ថ្នាំ​ពណ៌​ខ្មៅ ០១ ។

​ប្រភព​ដ៏​ដែល​បន្តថា ៖​នៅ មុនពេល​កើតហេតុ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ខាងលើ មាន​មនុស្ស​មួយក្រុម​ប្រមូល​ផ្តុំគ្នា ប្រើប្រាស់​គ្រឿងញៀន ក្រោយពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​យើង​ចុះ​ដល់​ចំណុច​ដល់​កើតហេតុ​ខាងលើ​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​វត្ថុតាង​ខាងលើ រួច​នាំខ្លួន​ជនសង្ស័យ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130