ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពី​ដឹកបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណ​រាលកៃ​កាំភ្លើង​ខ្លួនឯង​

​ខេត្តរតនគិរី ៖ យុវជន​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត ខណ​:​ស្ពាយ​កាំភ្លើង​កែច្នៃ​បាន​រាលកៃ​កាំភ្លើង​របស់ខ្លួន​ឯង​ត្រូវ​ចំក្បាល​របួសធ្ងន់​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​២ រសៀល​​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​អូរ​កប ស្ថិតនៅ​ក្នុងភូមិ​កា​ហល ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ឈ្នោះ សល់ ចំ​ម៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ នៅរស់​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​មន្ត្រីនគរបាល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​១២​ថ្ងៃ ជនរងគ្រោះ​មាន​គ្នា​ចំនួន​៣​នាក់​បាននាំគ្នា​ទៅ​បរបាញ់​សត្វព្រៃ​នៅ​ចំណុច​អូរ​កប ម្នាក់​
១-​ឈ្មោះ រ​ម៉ា​ម ពឹ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ​
២-​ឈ្មោះ រ​ម៉ា​ម ណា ភេទ​ប្រស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា​
​ក្រោយពី​រាលកៃ​កាំភ្លើង​ត្រូវ​ខ្លួនឯង​ហើយ​បងប្អូន​ជនរងគ្រោះ​បាន​ដឹក​តាម​រថយន្ត​មកកាន់​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក ក៏​ដឹក​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ដេរ មុខរបួស​ហើយ ក៏បាន​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​បាន​ស្លាប់​តាមផ្លូវ​។​

​ក្រោយពី​បានទទួល​ដំណឹង​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​សាកសព រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130