ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកចាំទី​ជម្រើសជាតិ​កូ​រ៉ា​កៅ​ម្នាក់​គាំងបេះដូង​ស្លាប់​មុន​ប្រកួត​

​កីឡា​៖ អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កូ​រ៉ា​កៅ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ជំងឺ​គាំងបេះដូង អំឡុង​ការ​ស្នាក់នៅ​ប្រមូលផ្តុំ​ត្រៀម​ការប្រកួត Concacaf Nation League ទល់នឹង​ជម្រើសជាតិ ហៃ​ទី នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ កីឡាករ​ខាងលើ​មាន​ឈ្មោះថា Jairzinho Pieter មាន​វ័យ ៣១​ឆ្នាំ​។​

​យោងតាម​របាយការណ៍​បឋម​បានឱ្យដឹងថា កីឡាករ​រូបនេះ​ហាក់ដូច​មាន​អារម្មណ៍​មិន​ស្រួលខ្លួន តាំងពី​មកដល់​ទឹកដី​ហៃ​ទី​ភ្លាម​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅ នឹង​បាន​ស្វែងរក​ការពិនិត្យ​ព្យាបាល​ភ្លាម​ពី​គ្រូពេទ្យ​ផងដែរ​។

​យ៉ាងណាក្តី​កីឡាករ Pieter ត្រូវបាន​មិត្ត​រួម​ក្រុម​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ ក្នុង​សណ្ឋាគារ​តែម្តង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​ត្រូវបាន​គេ​សន្និដ្ឋានថា បណ្តាលមកពី​បញ្ហា​គាំងបេះដូង​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130