ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Beckham ទាក់ទង​ទិញ Messi ឲ្យ​ទៅលេង​នៅ​ក្លិប​ថ្មី​របស់ខ្លួន​

​កីឡា ៖ យោងតាម​របាយការណ៍​មួយ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បានអោយដឹងថា​លោក David Beckham បាន​ទាក់ទង​ជាមួយ Lionel Messi ផ្ទាល់​ដើម្បី​អន្ទង់​ចិត្ត​កីឡាករ​ឆ្នើម​រូប​ឲ្យ​ទៅលេង​នៅ​ក្លិប​របស់ខ្លួន Inter Miami នៅ​ក្របខ័ណ្ឌ​លី​គ​កំពូល​អាមេរិក MLS ។​

​សារព័ត៌មាន Catalunya ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​បាន​អះអាងថា​អតីត​ប្រក​ធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​ជួប Messi ផ្ទាល់​ហើយ​បាន​ទាក់ទង​និង​ផ្ដល់​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដើម្បី​នាំ​រូបគេ​មក​ក្រុម Inter Miami ។ Beckham បាន​និយាយថា​គេ​ចង់​ទិញយក Messi ដើម្បី​ជួយ​ពង្រឹង​ឥទ្ធិពល​ក្លឹប​ថ្មី​របស់គេ​។​

​គួរ​បញ្ជាក់ថា ក្លឹប​ថ្មី​របស់ Beckham គឺ​ក្លិប Inter Miami នឹង​ចូល​លេង​នៅ​លី​គ MLS នៅ​ឆ្នាំ​២០២០ ខណៈដែល Messi ក៏​នឹង​ចប់​កុងត្រា​ជាមួយ Barcelona នៅត្រឹម​ឆ្នាំ​២០២១៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130