ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជិះ​ម៉ូតូ​លឿន​បុក​គូទ​រ៉ឺម៉ក​ដឹក​បន្លែ​បោក​ក្បាល​ស្លាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កន្លែងកើតហេតុ បន្ទាប់ពី​គាត់​ជិះ​ម៉ូតូ​លឿន​ពេក ហើយ​ជ្រុល​ទៅបុក​គូទ​រឺ​ម៉ក​ដឹក​បន្លែ​កាល​វេលា​ម៉ោង ០២​និង​៤០​នាទី​យប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​មុខ ផ្ទះ​ប្ដូរប្រាក់​មួយកន្លែង ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ តន សុភា​រ៉ា​ប៉ាត់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130