ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​យក​កាត ATM ទៅ​ដក​លុយ​ពី​ធនាគារ

​ភ្នំពេញ ៖ ស្ត្រី​សង្ស័យ​ម្នាក់​មិន​ត្រឹមតែ​លួច​យក​កាបូប​លុយ គ្រឿង​អ​ល័​ង្កា ប៉ុណ្ណោះ​ទេ រហូត​យក​កាត ATM របស់​ជនរងគ្រោះ​ទៅ​ដក​លុយ​នៅ​ធនាគារ​ថែមទៀត តែ​មិនបាន​សម្រេច​ក៏ត្រូវ ភាគី​រងគ្រោះ​ប្តឹងទៅ​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​បានតែ​ម្តង កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ធនាគា​អេស៊ីលីដា សាខា​ចោមចៅ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ជឹម សុខ​គា អាយុ ២៨​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ផ្កាឈូក ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល មាន​ទីលំនៅ​ភូមិ​អង្គ​ដូន​ពីស ឃុំ​ទឹកល្អក់ គងពិសី ខេត្តកំពង់ស្ពឺ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ួ​ង សុ​ភី អាយុ​៣៤​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​កណ្តាល ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក ខេត្តកំពត ។​

​តាម​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា​នៅ​មុនពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងមក ពេល​ចេញពី​ធ្វើការ ឆ្លៀត​រក​ទិញ​ផ្លែឈើ នៅខាងមុខ​រោងចក្រ ត្រូវបាន​ជនសង្ស័យ​បន្លំ​លួច​កាបូប ពី​ក្នុង​ថង់​ដៃ​យួរ​ទៅ​បាត់ ក្នុងនោះ​មាន​លុយ​១​ម៉ឺន​រៀល ខ្សែក​ប្លា​ទីន​មួយ​ខ្សែ ចិញ្ចៀន​ប្លា​ទីន​មួយ​វង់ កាត​ATM មាន​លុយ ៣០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ កាត​ការងារ ។

​ខណ​នេះ​ជនរងគ្រោះ​បាន​ប្តឹងទៅ​សមត្ថកិច្ច ធនាគារ ទុកជា​ស្រេច ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ ខាង​ធានា​គារ បាន​ប្រទះ​ជួប ស្ត្រី​សង្ស័យ​ខាងលើ កាន់​កាត​ATM ទៅរក​បើក​លុយ​ទើប​សហការគ្នា រួមជាមួយ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឃាត់ខ្លួន​បាន​ស្ត្រី​សង្ស័យ​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130