ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ម្នាក់​របួស​ធ្ងន់​ខណ​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ូលីស​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​បាក់ជើង បន្ទាប់ពី​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មួយគ្រឿង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខក្រសួង​មហាផ្ទៃ​
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន ។

​រថយន្ត​បង្ក ម៉ាក BMW ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-9993 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន (​ឃាត់ខ្លួន​)​។ រថយន្ត​រងគ្រោះ RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9577 ចំណែក​ម៉ូតូ មិន​ចាំ​ម៉ាក​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ​គេ​ឃើញ មាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-9993 បើកបរ​ដោយ​ជនជាតិ​ចិន​ក្នុង​ល្បឿន​លឿន​បាន បុក​ម៉ូតូ​មួយគ្រឿង ហើយ​ព្យាយាម បើក​រត់ ដោយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ ។ ភ្លាមៗ នោះ​ជនរងគ្រោះ​ដែលជា​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញតាម រហូតមកដល់​មុខ​រដ្ឋសភា ស្រាប់តែ​រថយន្ត​បង្ក ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​RANGEROVER ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង ខណ​:​ដែល​សមត្ថកិច្ច ជិះ​ដេញ​មក​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​រថយន្ត​បន្ត​ពីក្រោយ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ បាក់ជើង​ម្ខាង​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130