ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ធ្វើ​សមយុទ្ធ​នៅក្បែរ​ព្រំដែន​ប្រទេស​កូ​ឡុំ​ប៊ី

វ៉េ​ណេ​ស៊ុយ​អេ​ឡា ៖ ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី ចំពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេសជិតខាង និង​អាមេរិក​ខាងត្បូង​។​

​លោក ម៉ា​ឌូ​រ៉ូ បាន​កោះប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ការពារជាតិ របស់លោក​នៅមុន​១​ថ្ងៃ នៃ​សមយុទ្ធ​នេះ​។ លោក​និយាយថា ត្រៀម​ជាស្រេច​ដើម្បី​ចាប់ផ្តើម​ប្រឆាំងនឹង​នរណា​ដែល​ប្រឆាំង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា តែ​យើង​នឹង​ការពារ​ខ្លួន​។​

​ទាំង​កូ​ឡុំ​ប៊ី និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចោទប្រកាន់​គ្នា​ទៅវិញទៅមក ពី​សំណាក់​កម្លាំង​កំពុង​ព្យាយាម ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​នៅ​ប្រទេសជិតខាង​។​ប្រធានាធិបតី​កូ​ឡុំ ប៊ី​លោក Ivan Duque បាន​និយាយថា ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា គួរតែ​ចំណាយ​ប្រាក់​របស់ខ្លួន ទៅលើ​ម្ហូបអាហារ​មិនមែន​មី​ស៊ី​ល​នោះទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130