ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​កឺ​កឺ​៤​នាក់​ប្រើ​ហិង្សា​និង​ចាប់​ជនជាតិ​ចិន​ម្នាក់ អូស​ចូល​រថយន្ត​នៅផ្ទះ​សំណាក់ «​ដំរី​ធំ​»

​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ចាប់​វ៉ៃខ្នោះ​ជនជាតិ​ចិន​៤​នាក់ ដែល​បង្ក​ហិង្សា​វាយដំ​ទៅលើ​ជន​ជាតិចិន​ម្នាក់ទៀត រួចហើយ​អូស​ចូល​រថយន្ត ។ ហេតុការណ៍​កើតឡើង​កាល​វេលា​ម៉ោង ១៥៖០០​នាទី​រសៀល​ម្សិលមិញ ចំណុច​មុខផ្ទះ​សំណាក់​ដំរី​ធំ ស្ថិត​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​រួមមាន ទី​១៖ ឈ្មោះ XU YoanYoan ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើ​នៅកាស៊ី​ណូ​, ទី​២៖ ឈ្មោះ Zhan Bin ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅកាស៊ី​ណូ​, ទី​៣៖ ឈ្មោះ Zhuqing Wu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើការ​ក្រុមហ៊ុន និង​ទី​៤៖ ឈ្មោះ Zhan Liming អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅកាស៊ី​ណូ​។​

​ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ Chi Fuming ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះសំណាក់​ខាយ​សាន តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់​ក្តោងច្រមុះ ប៉ោង​ភ្នែក​ឆ្វេង បែក​មាត់​ចេញឈាម​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130