ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Messi ទំនងជា​មិនទាន់​ការប្រកួត​សំខាន់​របស់ Barca ទេ​

កីឡា ៖ Barcelona មានការ​ប្រកួត​សំខាន់​មួយ​ទល់នឹង​ក្រុម Valencia នៅ​ថ្ងៃ​សៅរ៍​ប៉ុន្តែ​ពួកគេ​ទំនងជា​គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi ទេ ខណៈ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​នៅតែ​បន្ដ​ហ្វឹកហាត់​តែម្នាក់ឯង ដែល​បង្ក​ឲ្យ​មានការ​សង្ស័យថា មិនទាន់​ជា​ពីរ​បួស​ខ្នង​។​

​ប៉ុន្តែ​បើ​យោងតាម​កាសែត Marca របស់​អេ​ស្ប៉ា​ញ បាន​ឲ្យ​ដឹងថា Messi អាច​នឹង​លេង​បាន​វិញ ក្នុង​ប្រកួត​បើកឆាក UEFA Champions League ប៉ះ​នឹង Borussia Dortmund​។ ខ្សែប្រយុទ្ធ​រូបនេះ នៅតែ​មិនទាន់​បង្ហាញខ្លួន​ឡើយ នៅក្នុង​ប្រកួត​ផ្លូវការ​នៃ​រដូវ​កាល ២០១៩/២០ នេះ ខណៈ​Messi បាន​រងរបួស​ខ្នង តាំងពីដើម​ខែសីហា ហើយ​មកទល់ពេលនេះ គេ​រងរបួស​រយៈពេល ៣៧​ថ្ងៃ​ហើយ​។​

​គួរ​បញ្ជាក់ថា Barcelona ហាក់​ធ្វើ​មិនសូវ​បានល្អ​ពេល​គ្មាន Messi ដោយ​ថ្ងៃ​បើកឆាក LaLiga Santander ចាញ់ Athletic Club ១-០ ក្រោយមក​យកឈ្នះ Real Betis ៥-២ ក្នុង​ដី​ហើយ​បន្ទាប់មក​ស្មើ ២-២ ជាមួយ Osasuna ៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130