ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​៦​នាក់​ក្រោយ​រកឃើញ​សារធាតុ​ញៀន​ក្នុង​ទឹកនោម​

​កំពង់ឆ្នាំង ៖ កម្លាំង​នគរបាល​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​កាលពី​ម្សិលមិញ​បាន​ចុះ​ត្រួតពិនិត្យរ ដ្ឋ​បាល​នៅ​ចំណុច​រោងចក្រ​ហ្គោល​ដិ​ន​អ៊ី​ម​ភើ​រៀល ស្ថិតនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយ​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​លើ​មនុស្ស​ចំនួន ៤៨ នាក់ ។​

​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ក្រោយ​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម ។​

​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130