ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្លិប​យក្ស​២​ចូលរួមប្រជែង​ដណ្ដើមយក Dybala នៅ​ខែមករា​

​កីឡា ៖ Paris Saint-Germain ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ចាប់អារម្មណ៍​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ Paulo Dybala របស់​ក្រុម Juventus នៅ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ។​

​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយនឹង​ការផ្លាស់​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​អំឡុង​រដូវ​កាល​ដោះដូរ​កីឡាករ​រដូវក្តៅ ដោយមាន​ក្លិប​ជាច្រើន​ដូចជា PSG, Man Utd និង Tottenham Hotspur សុទ្ធតែ​ត្រូវបាន​គេ​អះអាងថា​កំពុង​តាម​ប្រមាញ់​។​

​បិសាច​ក្រហម​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​អាច​នាំយក Dybala បាន​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ក្រុម បន្ទាប់ពី​ខកខាន​នាំយក​រូបគេ​ក្នុង​ទីផ្សារ​ដោះដូរ​រដូវក្ដៅ​។​

​ទោះយ៉ាងណា​បើ​យោងតាម​គេហទំព័រ Tuttosport បាន​ឲ្យ​ដឹងថា PSG ក៏​ចង់បាន​ខ្សែប្រយុទ្ធ​មកពី​ទ្វីបអាមេរិក​ខាងត្បូង​រូបនេះ​ផងដែរ ខណៈ​អ្នកចាត់ការ​ទូទៅ​លោក Thomas Tuchel កំពុងតែ​ចង់​ប​ងើ្ក​ន​គុណភាព​ប្រយុទ្ធ​របស់​ក្រុម​ខ្លួន បើទោះបីជា​ទើបតែ​ខ្ចី​ជើង Mauro Icardi ពី Inter Milan នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​រដូវក្ដៅ​ក្ដី​។​

​គួរ​បញ្ជាក់ថា ២​ប្រកួត​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ក្នុង​ក្របខណ្ឌ Serie A ក្រោម​ការដឹកនាំ​របស់​លោក Maurizio Sarri ខ្សែប្រយុទ្ធ​មុខស្រស់ Dybala ចូល​លេង​បានត្រឹមតែ ១៤​នាទី​ប៉ុណ្ណោះ ដោយ​ផ្ដួ​រ​ចូល​ក្នុងនាម​ជា​កីឡាករ​បម្រុង​ថែមទៀត​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130