ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពល​រដ្ឋ​ខ្មែរ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៤របួសធ្ងន់​-​ស្រាល​៧​នាក់​នៅលើទឹកដី​ថៃ​

​ខេត្តបន្ទាយមានជ័យ ៖ បើតាម​ឱ្យដឹងថា យោងតាម​ប្រភពពី​ដី​ថៃ បាន​ឲ្យ​ដឹងថា ៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ខណៈ​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាងខ្លាំង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​រំលោង​អាធា​ត​ឈានចូល ព្រឹក ថ្ងៃទី​១២​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណាក់​ខន ខេត្ត​ស្រះកែវ ដោយ​គេ​សង្ស័យថា ជា​ពលករ​ខ្មែរ​ផងដែរ​។​

​ជុំវិញ​ប្រភពព័ត៌មាន​ខាងលើនេះ បើតាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា ៖​ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ស្រះកែវ ពិតមែន​។​

​ប្រភព​ដដែល​បន្តថា ៖​មុនពេល​កើតហេតុ រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​ពណ៌​ស​មួយគ្រឿង​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​មកវិញ​ដែល​មិនទាន់​ដឹងថា ចូល​ប្រទេស​ថៃ​ដើម្បី​រក​ទិញ​អីវ៉ាន់ ឫ​ដើរ​កំសាន្ត ឬ​យ៉ាងណា​នោះទេ លុះ​បើក​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ពណ៌​ទឹកប៊ិច ជិះ​មកពី​ទិសដៅ​បញ្ច្រាស់​គ្នា បាន​បែក​កង់​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ។​

​មន្ត្រី​ដដែល​ខាងលើ​បាន​ប្រាប់​បន្ត​ជា​ជំហាន​ដំបូង​ថា ៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ហេតុការណ៍​ខាងលើនេះ មាន​មនុស្ស​៥​នាក់ ក្នុងនោះ​ក៏មាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ផងដែរ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មាន​មនុស្ស​របួសធ្ងន់​-​ស្រាល​៧​នាក់​ទៀត ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ ។ ហើយ​ពេលនេះ​មន្ត្រី​ស្ថាន​កុងស៊ុល​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ផងដែរ​។​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130