ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​ព័ទ្ធចាប់​ស្ត្រី​ដៃ​ឆើត​ខាង​ឆក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ភ្នំពេញ ៖ ពលរដ្ឋ​បាននាំគ្នា​ព័ទ្ធចាប់​ស្ត្រី​ឆៃ​ឆើត​ពូកែ​ខាង​ឆក់​ម្នាក់​ប្រគល់​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ​ក្រោយ​ស្ត្រី​រូបនោះ​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែក​ពី​ជនរងគ្រោះ​នៅ​ចំណុច​រោង​កម្មករ ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ គឹម ភ​ក្ត្រ័ ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​រោង​កម្មករ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​
​ជនរងគ្រោះ​ឈ្មោះ ណាត សុខ​ឃើ​យ ភេទ​ស្រី អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​រោង​កម្មករ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130