ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ៖ ខ្លួន​មាន​ភស្តុតាង​ថា នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ Adrian Darya 1 ផ្ទេរ​ប្រេង​ទៅ​ឲ្យ​ស៊ី​រី​

​អាមេរិក ៖ ក្រសួងការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក​មាន​ភ័ស្តុតាង​ដែលថា​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ឈ្មោះ Adrian Darya 1 បាន​ផ្ទេរ​ប្រេង​ឆៅ​របស់ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ដោយ​រំលោភ​លើ​ការធានា​ដែលថា ខ្លួន​មិនបាន​លក់​ប្រេង​ឆៅ​ទៅ​ឲ្យ​ប្រទេស​នេះ​ទេ​។​

​កង​កុម្ម៉ង់ដូ​អង់គ្លេស​កាលពី​ថ្ងៃទី​៤​ខែកក្កដា​បាន​រឹបអូស​នាវា​នេះ​ដែល​កាលពីមុន​មានឈ្មោះ​ថា Grace 1 ដោយ​សង្ស័យថា វា​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។​

​ប្រទេស​ហ្ស៊ី​ប្រា​ល់តា​បាន​ដោះលែង​នាវា​នេះ​កាលពី​ថ្ងៃទី​១៥​ខែសីហា​បន្ទាប់ពី​ទទួលបាន​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រទេស​អ៊ីរ៉ង់​ថា​ខ្លួន​នឹងមិន​បញ្ចោ​ញ​ប្រេង​ចំនួន​២.១​លាន​បារ៉ែល​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ឡើយ​។​

​ក្រសួងការបរទេស​អង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា នាវា​ដឹក​ប្រេង​នេះ​បាន​លក់​ប្រេង​ឆៅ​របស់ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad ដោយ​រំលោភ​លើ​ការធានា​ទាំងនោះ​ហើយ​ប្រេង​នោះ​ត្រូវបាន​ផ្ទេរ​ទៅកាន់​ប្រទេស​ស៊ី​រី​។​

​ប្រេសិត​អ៊ីរ៉ង់​ប្រចាំ​ចក្រភព​អង់គ្លេស​បាន​និយាយថា ប្រេង​របស់​នាវា Adrian Darya 1 ត្រូវបាន​លក់​នៅ​សមុទ្រ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា អ្នកទិញ​ប្រេង​ឯកជន​គឺជា​អ្នកកំណត់​ទិសដៅ​លក់​។​

​នៅពេល​សួរថា​តើ​សហរដ្ឋអាមេរិក​មាន​ភ័ស្តុតាង​ដែលថា​នាវា​នេះ​បាន​បញ្ចេញ​ប្រេង​ឆៅ​របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី​ដែរឬទេ​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Morgan Ortagus បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​មែនហើយ របប​អ៊ីរ៉ង់​បាន​បញ្ជូន​ប្រេង​ទៅ​ប្រទេស​ស៊ី​រី​ហើយ​ប្រេង​នោះបាន​ចូលទៅក្នុង​រថក្រោះ​របស់​កងទ័ព​ដែល​កំពុង​សម្លាប់​ប្រជាជន​ស៊ី​រី​ស្លូតត្រង់​។​

​ដោយ​សង្កត់ធ្ងន់ថា​តើ​ក្រុង​វ៉ាស៊ីនតោន​មាន​ភ័ស្តុតាង​នៃ​ការផ្ទេរ​បែបនេះ​ពី​នាវា Adrian Darya 1 ដែរ​ឬ​អត់​នោះ​, លោក Ortagus បាន​បន្ថែមថា “​បើ​គ្មាន​ភ័ស្តុតាង យើង​មិន​និយាយ​ទេ​”៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130