ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឪពុក​រំលោភ​កូនចុង​អាយុ​១៣​ឆ្នាំ​ហើយ​គំរាម​សម្លាប់​ទៀត​

​ព្រៃវែង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​រំលោភ​កូនចុង​របស់ ខ្លួន​ដែលមាន​អាយុ​ទើប​១៣​ឆ្នាំ បានសម្រេច ហើយ​ថែមទាំង​គំរាម​សម្លាប់​ទៀត បើ​ហ៊ាន​និយាយប្រាប់​គេ

​ហេតុការណ៍​រំលោភ​កូនចុង​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៥០​នាទី​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​អន្លង់​រាជ្យ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ អឹម សុផាន់​ណា​រិ​ទ្ធ អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​រាជ្យ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​សមត្ថកិច្ច​បន្តថា ករណី​ខាងលើ​កុមារី​រងគ្រោះ ត្រូវបាន​ឪពុកចុង​របស់ខ្លួន​រំលោភ​រហូត​បាន សម្រេច ព្រមទាំង គំរាមកំហែង​មិន​ឲ្យ​ប្រាប់​នរណាម្នាក់​ឡើយ បើ​មិន​ដូច​ច្នោះ​ទេ​ខ្លួន នឹង​សម្លាប់ចោល ប៉ុន្តែ​ដោយ​ម្ដាយ​សង្ស័យ​ក៏បាន​សួរដេញដោល​កូន រហូត​ទាល់តែ​បែក​រឿងរ៉ាវ ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130