ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះបរមរាជវាំង​ហៅ​លោក សម រង្ស៊ី ថា មាន​ច​រិ​ក​ជា​ជន​ក្បត់ជាតិ​

​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​យ៉ាង​ដាច់ អហង្ការ ថ្កោលទោស​ចំពោះ លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​និយាយ​ប្រមាថ​ដល់ អង្គ​ព្រះមហាក្សត្រ ជីវិត​តម្កល់​លើ​ត្បូង ជាថ្មី​ម្តងទៀត​។​

​ការចេញ​សេចក្តីថ្លែងការណ៍​នោះ​ធ្វើឡើង បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ក្នុង​កិច្ច សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​នា​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ដោយបាន​ប្រមាថ​យ៉ាង ធ្ងន់ធ្ងរ​លើ​អង្គ​ព្រះមហាក្សត្រ ជាថ្មី​ម្តងទៀត ដោយបាន​វាយប្រហារ​ថា ព្រះមហាក្សត្រ ជា «​ចំណាប់ខ្មាំង​» និង​ជា «​អាយ៉ង​» របស់ សម្តេច ហ៊ុន សែន និង​ចង់​រក្សា​តែ​រាជបល្ល័ង្គ​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង សូម​ប្រកាស​ដាច់អហង្កា​ថ្កោល ទោស​ចំពោះ​លោក សម រង្សី ដែលមាន​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់ ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ ឯកភាព​ជាតិ និង​រិ​រ​ន្ត​រ​ភាព​ជាតិ ។​

​អាស្រ័យ​លើ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ សង្គមជាតិ​កម្ពុជា កំពុង​ទទួលបាន សេចក្តីសុខ សន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​រាជ​ដ្ឋា​ភិ​បាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130