ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កុំ​សាកល្បង ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​ពង​គីង្គក់​

​កណ្ដាល ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​ពង​គីង្គក់​កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ឈ្មោះ គង់ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានចេញ​ទៅរក​ចាប់​គីង្គក់​ខាងក្រោយ​ផ្ទះ ដើម្បី​យកមក​ធ្វើ​ម្ហូប​
​ខណដែល​ចាប់បាន​រួច​ជនរងគ្រោះ​បាន​យកមក​ធ្វើ ហើយក៏​យក​ពង​គីង្គក់ មក​ដាក់​កូនចាន​ជំ​ហុយ​ហើយ​ហូបបាយ មួយសន្ទុះ​ក្រោយមក​ក៍​ក្អួត​បី​បួន​ដង​ប្រពន្ធ នាំយកមក​មណ្ឌល​សុខភាព ឃុំ​សំបួរ​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​ត្រូវ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច សហការ​ជាមួយ​លោក​មេ ឃុំ​មេភូមិ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​​សមត្ថកិច្ច​ប៉ុស្តិ៍ ត្រួតពិនិត្យ​កោសល្យវិច័យ ហើយ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130