ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការ​ថា លោក ចាន់ សា​វុ​ឌ្ឍ មិន​ពាក់ព័ន្ធ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​មណ្ឌលគិរី​ទេ​

​មណ្ឌលគិរី ៖ ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី​បាន​អះអាងថា​លោក ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​មិន​ពាក់ព័ន្ធ​នឹង​រឿង​ផ្តល់​ដី​រដ្ឋ​ជិត ១ ម៉ឺន​ហិកតា ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​នេះ​ទេ ដោយសារ​លោក​ចូលកាន់​តំណែង​ក្រោយ​ការផ្ដល់​ដី​នេះ​។​

​សូមជម្រាបថា កាលពី​ម្សិលមិញ​លោក ចាន់ សាវ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បាន​ចូល បំភ្លឺ​នៅ​តុលាការខេត្ត​មណ្ឌលគិរី រឿង​អនុញ្ញាត​ជំហាន​ទី ១ ក្នុង​អនុតំបន់ I ចំនួន ១ ០០០ ហិកតា អនុតំបន់ II ចំនួន ២ ០០០ ហិកតា អនុតំបន់ III ចំនួន ២ ០០០ ហិកតា អនុតំបន់ IV ចំនួន ២ ០០០ ហិកតា អនុតំបន់ V ចំនួន ២ ៧៤១ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ក ហ្គ្រេ​ន យ៉​ញ​ស្តុក ខម​ភេ​នី លី​មី​ធី​ត ក្នុង​ខេត្តមណ្ឌលគិរី​។​

​លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​អ្នកកាសែត​ថា ក្រោយពី​សាកសួរ​ជិត ៥ ម៉ោង លោក​បានអនុញ្ញាត​ឲ្យ​លោក ចាន់ សា​វុ​ឌ្ឍ ត្រឡប់​ទៅវិញ​។ តាម​ចម្លើយ​របស់លោក ចាន់ សា​វុ​ឌ្ឍ ថា​គាត់​ទើបតែ​ចូលកាន់​តំណែង​កាលពី​ឆ្នាំ ២០១៨​។ ដូច្នេះ​ការងារ​កន្លងមកនេះ​ត្រូវបាន​គេ​អនុវត្ត​មុនពេល​លោក​មកដល់​ពោលគឺ​ពី​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៣​ឯណោះ ។​

​លោក អ៊ាង ម៉េង​លី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា នេះ​បង្ហាញ​ឲ្យ​ឃើញថា តុលាការខេត្ត​មណ្ឌលគិរី​បាននិងកំពុង​ធ្វើការ​ទៅតាម​នីតិវិធី​ច្បាប់ ប៉ុន្ដែ​តុលាការ​គួរ​កោះហៅ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បើទោះបី​មានបុណ្យ​ស័ក្ដិ​ខ្ពស់​យ៉ាងណាក៏ដោយ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130