ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូតូ​ដឹកឈើ​១​គ្រឿង​ត្រូវ​អាវុធហត្ថ​ស្រុក​បរ​កែវ​បង្ក្រាបបាន​

​ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ​ចុះ​ចាប់​ម៉ូតូ​ដឹក​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​ចំនួន​១​គ្រឿង​កាលពី​វេលា​ម៉ោង​២៣​និង​១៥​នាទី​ថ្ងៃ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​គ្លិ ឃុំ​សើ​ុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​
សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្នុង​នោះបាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី កាន់ ធី​រ័ត្ន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក បរ​កែវ ចុះ បង្ក្រាប បទល្មើស ដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ​តាម​ម៉ូតូ​ចំនួន​២​គ្រឿង ដោយ ម្ចាស់ បទ ល្មើស​នោះ បាន រត់ គេច ខ្លួន បាត់ ។​

សម​ត្ត​កិច្ច​បាន​ដកហូត​មធ្យោបាយ​ដឹកជញ្ជូន ម៉ូតូ​កែច្នៃ​ចំនួន ១​គ្រឿង​ឈេ​ី​ប្រណីត​ធ្នង់ ចំនួន ២៣​ដុំ ស្មើ​និង​២៣៥​គីឡូក្រាម ០,១៧៤​ម៉ែត្រគូប​។​

បច្ចុប្បន្ន ម៉ូតូ​និង​ឈើ​យកមក​រក្សាទុក​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ស្រុក​បរ​កែវ​ដើម្បី​ដុត​បំផ្លាញចោល ចំណែក​ឈេ​ី​និង​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130